វីធី៤យ៉ាង សម្រាប់ព្យាបាលជំងឺឈឺក្បាល ដោយពុំបាច់ប្រើថ្នាំ
(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មាន សុខភាពអាមេរិក Health News បានឲ្យដឹងថា សព្វថ្ងៃនេះ ដោយសារតែបរិយាកាសជុំវិញខ្លួនយើង ប្រកបដោយភាពស្មោកគ្រោក និងជីវភាពនៃការរស់ នៅមានការតានតឹងខ្លាំង ម៉្លោះហើយក៏បណ្តាលឲ្យ មានមនុស្សកើតជំងឺឈឺក្បាល កាន់តែច្រើនឡើងៗ។ ប៉ុន្តែជំងឺឈឺក្បាល គឺពិបាកព្យាបាលដោយប្រើប្រាស់ឱសថណាស់។ ដូច្នេះអ្នកគួរអនុវត្តន៍វិធី ៤យ៉ាងដែលមិនចាំបាច់ប្រើប្រាស់ថ្នាំសង្កូវ និងអាចកាត់បន្ថយនូវជំងឺឈឺក្បាល បានខ្លះដូចខាងក្រោមនេះ:
១. វិធីបន្ធូរសាច់ដុំ៖
សាច់ដុំថ្ងាស ស្មា និងដៃ ងាយនឹងទទួលនូវឥទ្ធិពល នៃសម្ពាធអារម្មណ៍តានតឹង ពីព្រោះកាលបើឈឺក្បាលម្តងៗ គឺត្រូវហាត់ធ្វើមេរៀន នៃការបន្ធូរសាច់ដុំដោយក្នុង មួយថ្ងៃៗធ្វើជាច្រើនសារ គឺអាចជួយសម្រាលជំងឺឈឺក្បាលបានខ្លះ។ ការបន្ធូរសាចដុំនេះអ្នកត្រូវជ្រួញសាច់ដុំថ្ងាស និងស្មា រួចហើយក្តាប់ដៃទាំងសងខាង ឲ្យណែនក្នុងរយៈពេលពី៥ទៅ ៧វិនាទី។

ម្យ៉ាងទៀត ឆ្លៀតពេលលបង្រួញសាច់ដុំនេះ ត្រូវដកដង្ហើមមួយៗបន្ទាប់មកសាច់ដុំត្រូវបានបន្ធូរអស់។ វីធីជ្រួញនេះត្រូវបានរក្សាឲ្យបាន ៣០វិនាទី ហើយចលនាដដែលៗ ត្រូវធ្វើសាចុះសាឡើងឲ្យបាន៣ដង។
២. វិធីប្រើម្រាមដៃចុច៖
ចង្អុលដៃ និងម្រាមកណ្តាល (ដៃទាំង២) ចុចនៅត្រង់កញ្ចឹង ក ទាំងសងខាង។ ការចុចនេះបើកាន់តែយូរ កាន់តែប្រសើរ។
៣. វិធីបន្ធូរក្បាល៖
នេះជាវិធីម្យ៉ាង ដែលមានចលនាឱនឈ្ងោកទៅមុខ។ អ្នកត្រូវអង្គុយនៅលើកៅអី ហើយដកខ្លួនឱនឈ្ងោកមុខ ដោយកែងដៃទាំង២ ច្រត់នៅលើជង្គង់ហើយបាតដៃទាំង២សំយ៉ុងចុះ រួចហើយត្រូវនិយាយខ្លាំងៗថា «ចិត្តគំនិតរបស់ខ្ញុំ គឺច្បាស់លាស់ និងភ្លឺថ្លាណាស់» បន្តរហូតដល់ ៥នាទី ហើយក៏ត្រូវនិយាយពាក្យប៉ុន្មានម៉ាត់នេះតទៅទៀត ជាច្រើនលើកច្រើនសារ។

៤. វិធីជ្រួញសាច់ដុំក និងស្មា៖
រាងកាយមានការតានតឹងម្តងៗ គឺជាការធម្មតាតែងតែប្រមូលផ្តុំ នៅត្រង់សាច់ដុំក។ ដូច្នេះការបន្ធូរសាច់ដុំ ក គឺអាចបំបាត់ភាពតានតឹងបាន។ អ្នកត្រូវឱនក្បាលទៅខាងស្តាំ រួចហើយងាកទៅខាងឆ្វេង។ អនុវត្តរបៀបស្តាំ និងឆ្វេងបែបនេះឲ្យបាន១០ដង ហើយក្បាលត្រូវឱនចុះជាប់ជានិច្ច និងត្រូវដក ក ទៅមុខ។ ចុងក្រោយបង្អស់ត្រូវបង្វិលស្មាទាំងសងខាង ឲ្យបាន៥ដង៕

Post a Comment