ខ្លាញ់​ក្នុង​អាហារ មានឥទ្ធិ​ពល​លើសមត្ថភាព​ខួរ​ក្បាល

(វ៉ាស៊ីនតោន)៖ ថ្មីៗនេះ អ្នកវិទ្យាសាស្រ្តជាច្រើន បានធ្វើការជួបប្រជុំគ្នា នៅក្នុងទៅក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការពិនិត្យឡើងវិញ នូវភស្តុតាងជាច្រើន ដែលបង្ហាញថា ខ្លាញ់ក្នុងអាហារអាចប៉ះ ពាល់ដល់អារម្មណ៍ និងសមត្ថភាពក្នុងការរៀនសូត្រ។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

កុមារាម្នាក់ឈ្មោះ Marc Schcid ជាសិស្សថ្នាក់ទី៦ និងម្តាយ ឈ្មោះ ម៉ារី អានណា (Mary Anna) បានអះអាងថា ពួកគេគឺជាអ្នកមានបញ្ហាយ៉ាងពិតប្រាកដ ទៅលើសុភាសិតមួយ ដែលនិយាយថា «អ្នកគឺជាអ្វីដែលអ្នកញុំា»។ កាលពីមួយឆ្នាំមុន ការធ្វើតេសវេជ្ជសាស្ត្រ បានបង្ហាញឲ្យឃើញថា «ម៉ាក់ មានការចុះខ្សោយ ខាងប្រព័ន្ធខួរក្បាល»។
គាត់ជាមនុស្សឆ្លាត ប៉ុន្តែគាត់មានការលំបាក ក្នុងការផ្តោតអារម្មណ៍ ឬយកចិត្តទុកដាក់ទៅលើអ្វីមួយ ដូចនេះទីប្រឹក្សាសាលា បានឲ្យយោបល់គាត់ប្រើប្រាស់ថ្នាំ ជំនួយខួរក្បាល ប៉ុន្តែម្តាយរបស់គាត់ មិនចង់ឲ្យកូនរបស់គាត់ ប្រើប្រាស់ថ្នាំនោះឡើយ ដូច្នេះគាត់បានពិចារណា ពីការផ្លាស់ប្តូររបបអាហារវិញ ដោយសង្កត់ធ្ងន់លើអាស៊ីតខ្លាញ់ ជាច្រើនដែលមានប្រយោជន៍។
ក្នុងចំណោមអាស៊ីដខ្លាញ់ទាំងនេះ អូមេហ្គា ៣ មិនសូវមាននៅក្នុងអាហារធម្មតា របស់ជនជាតិអាមេរិកនោះទេ ប៉ុន្តែបើយោង ទៅតាមមតិរបស់អ្នកជំនាញមួយចំនួន បានឲ្យដឹងថា អូមេហ្គា៣ មានប្រយោជន៍ ចំពោះសុខភាពរាងកាយ និងខួរក្បាល។ ករណីភាគច្រើន អាហារបម្រុងរាងកាយ អាចជាមធ្យោបាយល្អបំផុត ដើម្បីទទួលបានអាស៊ីដខ្លាញ់គ្រប់គ្រាន់។
លោកវេជ្ជបណ្ឌិត ជែកហ្គី លីនស្តូរី ដែលជាអ្នកស្រាវជ្រាវ ខាងផ្នែកម្ហូបអាហារបាននិយាយថា «ប្រសិនបើអ្នកផ្តល់នូវអាហារបម្រុង រាងកាយ មិនបានសមស្រប នោះកម្រិតអាស៊ីតខ្លាញ់ ក្នុងឈាមផ្លាស់ប្តូរ ហើយឥរិយាបទរបស់ក្មេង ក៏ប្រែប្រួលទៅតាមនោះដែរ»។ លោកក៏បានបន្តទៀតថា «ខ្ញុំបានឃើញករណីនេះ នៅក្នុងការសិក្សារបស់ខ្ញុំផ្ទាល់!»។
អ្នកស្រីម៉ារី អាណា បាននិយាយថា ក្នុងរយៈប៉ុន្មានសប្តាហ៍ ក្នុងការផ្លាស់ប្តូររបបអាហារ ការសិក្សារបស់កូនគាត់ កាន់តែប្រសើរឡើង។ គ្រូរបស់គាត់ បានសំគាល់ឃើញថា ឥរិយាបថរបស់ម៉ាក់ ដូចជារួសរាយជាងមុន ព្រមទាំងកាន់តែមានជំនឿទុកចិត្ត លើខ្លួនឯងខ្លាំងជាងមុន។ ពពួកអាស៊ីតទាំងនេះ ពិសេសអូមេហ្គា៣ ក៏គេអាចឃើញមានផងដែរ នៅក្នុងប្រេងបន្លែអាហារចៀនក្រៀម ប៊័រ ធ្វើអំពីប្រេងរុក្ខជាតិ ត្រីបន្លែជាដើម៕

No comments