ការញុំាអាហារពេលយប់ជ្រៅ មិនល្អចំពោះសុខភាពឡើយ
១.មិនត្រូវអត់អាហារពេលល្ងាចៈ ប្រសិនបើអ្នកដឹងថា អ្នកត្រូវនៅដល់យប់ជ្រៅ អ្នកគួរទទួលទានអាហារពេលល្ងាច និងទទួលអាហារនៅក្នុងបរិមាណសមរមទៀតផង ដើម្បីមិនឲ្យមានអារម្មណ៍ឃ្លាន នៅពេលយប់ជ្រៅ។
២. ទទួលទានបង្អែមបន្តិចបន្តួចៈ ការបង្អត់ជាតិផ្អែម និងធ្វើឲ្យអ្នកកាន់តែមានអារម្មណ៍ ចង់ទទួលទានទៅវិញទេ ដូច្នេះនៅពេលបញ្ចប់អាហារពេលល្ងាច អ្នកគួរតែទទួលទានបង្អែម មួយចានតូច ជាការបញ្ចប់ការទទួលទានអាហារ សម្រាប់ថ្ងៃនេះ។ អ្នកដែលមិនទទួលទានបង្អែមសោះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ត្រូវការជាតិស្ករ ហើយតែងតែមានលេសថា ថ្ងៃនេះមិនទាន់បានទទួលទានអ្វី ផ្អែមនៅឡើយទេ រួចក៏ត្រូវរកសូកូឡា មួយដុំ ទម្រាំតែដឹងខ្លួន ទម្ងន់ឡើង២ទៅ៣គីឡូក្រាម បាត់ទៅហើយ។
៣.ដុសធ្មេញភ្លាមៗ: បន្ទាប់ពីអាហារពេលល្ងាច អ្នកមិនគួរងូតទឹកភ្លាមៗនោះទេ ព្រោះឈាមកំពុងតែចិញ្ចឹមក្រពះ ការងូតទឹកត្រជាក់ និងធ្វើឲ្យប្រព័ន្ធរំលាយអាហារ ផ្អាកដំណើរការ រហូតធ្វើឲ្យកើតមានអាការហើមពោះ ឆ្អល់ពោះបាន ប៉ុន្តែអ្នកអាចដុសធ្មេញបាន ដើម្បីដាស់តឿនខ្លួនឯងមិនឲ្យទទួលទានអ្វី បន្ទាប់ទៀត។
៤. សសេរដាស់តឿនខ្លួនឯងៈ អ្នកអាចសសេរខ្លឹមសារដាស់តឿនខ្លួនឯង នៅលើក្រដាស់ដូចជា «ចង់ស្អាតមិនត្រូវញុំាអាហារពេលយប់» ឬ «អ្នកណាញុំអាហារពេលយប់សូមឲ្យធាត់» ជាដើម ហើយអ្នកអាចបិទរូបថតសង្សារ របស់អ្នកទៅនឹងទូទឹកកក ឬទូដាក់អាហារ ដើម្បីបញ្ឈប់ខ្លួនឯង។
៥. ត្រៀមទឹកស៊ីរ៉ូមួយកែវៈ ការដែលមានអារម្មណ៍ហេវ គឺបណ្តាលមកពីជាតិស្ករ នៅក្នុងឈាមមានការថយចុះ ដូច្នេះគ្រាន់តែទទួលទានទឹកស៊ីរ៉ូផ្អែមៗ មួយកែវ ក៏អាចជួយបំបាត់ការឃ្លានបានដែរ ដោយមិនចាំបាច់ញុំានំសូកូឡា ឬនំផ្អែមៗនោះឡើយ៕

Post a Comment