ឆ្ងល់យូរហើយ! ​សុបិន្ត​ឃើញ​បាន​រួមភេទ មាន​អត្ថន័យ​យ៉ាងម៉េច?

ក្នុង​ពេល​ថ្មីៗនេះ តើអ្នក​ធ្លាប់​​យល់​​សុបិន្តថា​បាន​រួមភេទ ២-៣ដង​ដែរ​ទេ? អ្នក​ប្រហែល​ជា​គិតថា ការ​យល់​​សុបិន្តនេះ វា​ចង់​ប្រាប់​ទៅ​អ្នកថា​ឱ្យស្វែង​រក​គូស្នេហ៍​ម្នាក់ ឬ​ស្វែង​រក​គូស្នេហ៍​ថ្មី ប្រសិនបើ​អ្នក​មិន​ទាន់​មាន ប៉ុន្តែ​វាមិនមែន​គ្រប់​ករណី​ទាំងអស់​នោះ​ឡើយ។ ខាងក្រោម​នេះជា​អត្ថន័យ ក្រោយ​ពេល​ការ​យល់​​សុបិន្តរបស់​មនុស្ស​ថាបាន​រួមភេទ៖

រួមភេទ​ជាមួយ​មនុស្ស​មិនធ្លាប់​ស្គាល់

តើអ្នក​តែងតែ​យល់​​សុបិន្តឃើញ​បាន​បង្កើត​ចំណង់​តណ្ហាក្នុង​ពេលរាត្រី​ញឹកញាប់​ជាមួយអ្នក​ណាម្នាក់​ដែល​អ្នក​មិនធ្លាប់​បាន​ជួប​មែន​ទេ? អ្នក​មិនអាច​មើល​ឃើញ​មុខ​របស់​គាត់ ហើយ​គិតថា ការ​យល់​សុបិន្តនេះ​មានន័យ​ថា​ចង់ឱ្យ​អ្នក​ផ្លាស់ប្តូរ។

វាមិនមែន​ជាករណី​បែបនេះ​ឡើយ ហើយ​ក៏មិន​មែន​មាន​ន័យថា ឱ្យ​អ្នក​បន្ថែម​សម្រើប​ទៅឱ្យ​ជីវិត​ផ្លូវភេទ​របស់​អ្នក​ដែរ។ វាចង់​មាន​ន័យថា​ឱ្យអ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។ អ្នក​ត្រូវធ្វើ​ជាមនុស្ស​ដែល​មាន​ទំនុក​ចិត្ត​កាន់តែ​ច្រើន​ឡើង។

ឈានដល់​ចំណុច​កំពូល​ឥត​ឈប់ឈរ

តើអ្នក​ធ្លាប់​បាន​យល់​​សុបិន្តឃើញ អ្នក​សម្រេច​ទឹកកាម​ឥត​ឈប់​ឈរ​ដែរ​ទេ? វាជា​សម្រើប ហើយ​អាច​ធ្វើឱ្យ​អ្នក​សម្រេច​ទឹកកាម​ក្នុង​សុបិន្ត​នៅ​ក្នុង​ជីវិត​ពិត​របស់​អ្នក។

ភាព​សម្រើប​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​អ្វីមួយ​ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​អ្នក។ វា​ជាសញ្ញា​មួយ​បង្ហាញ​ថា អនុស​ម្បជញ្ញៈ​របស់​អ្នក​ដឹងថា អ្វីមួយ​នឹង​កើត​មាន​ឡើង​ដែល​នឹង​ធ្វើឱ្យ​អ្នក​ពិត​ជាមាន​ក្តីសុខ។

នៅពេល​អ្នក​ភ្ញាក់​ដឹងខ្លួន​ឡើង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ

ទោះបី​ជាយ៉ាង​ណាក៏​ដោយ នៅពេល​អ្នក​ចាប់ផ្តើម​ដឹង​ខ្លួន​ឡើង អ្នក​អាច​ដឹងថា អ្នក​បាន​សុបិន្ត​ឃើញ​រួមភេទ​ជាមួយ​នឹង​បុរស​ម្នាក់។

វាជាពេលវេលា​ត្រូវ​និយាយ

អ្នកដឹង​ទេ វាជា​ពេល​វេលា​ដែល​ត្រូវ​និយាយ​ជាមួយ​នឹង​គូស្នេហ៍​របស់​អ្នក នៅ​ពេល​អ្នក​សុបិន្ត​ឃើញ​ស្នេហា​បោក​ប្រាស់។ នេះអាច​ជាសញ្ញា​មួយ​នឹង​កើត​ឡើង​ពិតប្រាកដ។
វាមិនមែន​មានន័យ​ថា គូស្នេហ៍​របស់​អ្នក​កំពុង​តែបោក​ប្រាស់​អ្នក​ទេ ប៉ុន្តែ​គ្រាន់​តែ​អ្នក​ដឹង​ថា មាន​​អ្វីមួយ​ខុស​ឆ្គង​នៅក្នុង​សេចក្តី​ស្នេហា។ វា​អាច​បណ្តាល​មក​ពីរឿង​ចាស់ៗ​ ឬរឿង​ដែល​អ្នកធ្លាប់​បាន​ឈ្លោះ​ប្រកែក​គ្នា​ពីមុន​មក។ យល់​ល្អគួរ​និយាយ​គ្នា​ជាជាង​ទុក​វាបន្ត​ទៅ​មុខ​ទៀត។

សុបិន្តឃើញ​គូស្នេហ៍​ចាស់

នេះជា​សញ្ញា​ផ្សេង​មួយ​ទៀត​ដែល​វា​ជាពេល​វេលា​ដែល​ត្រូវ​និយាយ​គ្នា។ ជាធម្មតា វា​ជាអនុសម្បជញ្ញៈ​នាំយក​ការ​ចងចាំ​ពីអតីត​កាល ព្រោះ​ជីវិត​ផ្លូវភេទ​របស់​អ្នក​សព្វថ្ងៃ​នេះ​ដដែលៗ គួរឱ្យ​ធុញ​ទ្រាន់។

អ្នក​ត្រូវអង្គុយ​និយាយ​គ្នា​ជាមួយ​នឹង​គូស្នេហ៍​បច្ចុប្បន្ន​របស់​អ្នក បើទោះបី​ជាក្តី​សុបិន្ត​របស់​អ្នក​ក៏ដោយ កុំធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ឈឺចាប់។ គ្រាន់​តែ​ពន្យល់​ថា វា​ជាពេល​វេលា​​ដើម្បី​បន្ថែម​​ថាមពល​ទៅឱ្យ​ស្នេហា​របស់អ្នក។

ស្នេហារ​វាងស្រី​ស្រឡាញ់​ស្រី

នៅពេល​អ្នក​សុបិន្តឃើញ​នៅ​ជាមួយ​នឹង​មនុស្ស​ស្រី​ដូចគ្នា វាមិន​មែន​ជា​សញ្ញា​បញ្ជាក់​ថា អ្នក​មាន​ចំណង់​ផ្លូវភេទ​ជាមួយ​មនុស្ស​ភេទដូច​គ្នា​ទេ។ ក្នុង​ករណី​នេះ ប្រសិនបើ​អ្នក​គ្មាន​អារម្មណ៍​បែបនោះ​ទេ វា​ក៏ជា​សញ្ញា​បង្ហាញ​ថា អ្នក​ស្រឡាញ់​ខ្លួនឯង។

នេះមិនមែន​ជារឿង​អាក្រក់អ្វី​ទេ ប៉ុន្តែ​អ្នក​គួរ​តែគិត​ថា តើអ្នក​ស្រឡាញ់​ខ្លួន​ឯងខ្លាំង​ប៉ុណ្ណា។ ប្រសិន​បើអ្នក​មាន​ទំនុក​ចិត្ត​លើខ្លួន​ឯង ពិត​ជាអស្ចារ្យ ប៉ុន្តែវា​ក៏អាច​ជាសញ្ញា​បញ្ជាក់​ថា អ្នក​បំពាន​តណ្ហា​ដោយ​ខ្លួន​ឯង៕

No comments