អ្នកសុំទានពិកាដៃម្ខាងម្នាក់លង់ស្នេហ៍កូនស្រីអ្នកមាន! 10 ឆ្នាំក្រោយមក គាត់បានយកការដូមួយជូនទៅនាង…..

នៅវេលាល្ងាចថ្ងៃសៅរិ៍ នៅតាមផ្លូវមួយម្ដុំ មាត់ទន្លេ មានអ្នកសុំទានពិកាដៃម្ខាងម្នាក់ បានអង្គុយសុំទានគេ ដើម្បីចិញ្ចឹមក្រពះ។ ខណះពេលសុំទាន បុរសពិកាដៃម្ខាងបានឃើញនារីស្រស់ស្អាតម្នាក់បណ្ដើរសត្វឆ្កែមួយក្បាលដើរលេង មើលការស្លៀកពាក់របស់នាងច្បាស់ណាស់នាងជាកូនអ្នកមានធូរធាម្នាក់។
គាត់ក៏ហារមាត់ និយាយ “អ្នកនាងជួយដាក់ទានអោយខ្ញុំខ្លះមក ” ។នារីស្រស់ស្អាតនេះ ក៏បានលើកដុំថ្មមួយឡើងហើយនិយាយថា “តើអ្នកឃើញទេ? ដៃម្ខាងក៏អាចលើកដុំថ្មមួយដុំបានដែរ ។ ខ្ញុំធ្វើវាបាន ហេតុអ្វីអ្នកធ្វើមិនបាន?បុរសសុំទាននោះក៏អោនមុខ មានអារម្មណ៍ថាខ្មាស់នាងខ្លាំងណាស់ ។ គាត់បានយកដៃចាប់កាន់ដុំថ្មមួយលើកឡើង ហើយគាត់និយាយថា គេក៏ជាមនុស្ស ខ្ញុំក៏ជាមនុស្ស គេធ្វើបាន ខ្ញុំក៏ធ្វើបានដែរ។

នារីស្រស់ស្អាតក៏បានអោយលុយ ចំនួន 2 មុឺន រៀល ទៅអោយអ្នកសុំទាន។ អ្នកសុំទានទទួលលុយហើយក៏បានស្រក់ទឹកភ្នែកហើយ និយាយអរគុណទៅនាង។នារីស្រស់ស្អាតនិយាយបដិសេធ មិនបាច់អរគុណខ្ញុំទេ លុយនេះបានដោយសារតែកំលាំងញើសឈាមរបស់អ្នកទេ ដែលបានលើកដុំថ្មរនោះ។ និយាយចប់នាងក៏បានដើរចេញទៅ។ គាត់តាមមើលនាងរហូត រហូតមើលនាងលែងឃើញ គាត់បានធ្វើការផ្សងក្នុងចិត្តថា សូមបារមី ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងវត្ថុ ស័កសិទ្ធក្នុងលោក សូមជួយខ្ញុំមានជីវភាពធូរធារឡើង និងសូមអោយបានជួបនាងម្ដងទៀត ។……

រយះពេល 10 ឆ្នាំកន្លងទៅ អ្នកសុំទានពិការដៃម្ខាងម្នាក់នេះបានក្លាយ ជាម្ចាស់ក្រុមហ៊ុនលក់បុរីមួយយ៉ាងធំ។ ជារៀងរាល់ថ្ងៃ សៅរិ៍ គាត់បានទៅកន្លែងចាស់ ដែលគាត់បានជួបនារីស្រស់ស្អាតម្នាក់នោះ គាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងបានជួបនាងម្ដងទៀតនឹងនិយាយ។នៅថ្ងៃ ១៤ កុម្ភះ ប៉ះចំថ្ងៃសៅរ៍ឆ្នាំ២០១៥ ឆ្នាំមុន គាត់ក៏បានជួបនាងម្ដងទៀត គាត់សប្បាយចិត្តណាស់ គាត់បានហៅនាងហើយរត់ទៅអោបនាង ហើយសួរនាងថា “តើនាងចាំខ្ញុំបានទេ? ខ្ញុំចាំនាងនៅទីនេះអស់រយះពេលជាយូរម​កហើយ​”
នារីស្រស់ស្អាតនោះរុញបុរសនោះចេញហើយនិយាយថា “អ្នកជានរណា? ម្ដេចមកធ្វើបែបនេះដាក់ខ្ញុំ”។បុរសពិកាដៃនោះនិយាយថា “ខ្ញុំគឺជាអ្នកសុំទានម្នាក់ បើគ្មានអ្នកទេ ខ្ញុំនៅតែជាអ្នកសុំទាន។ ខ្ញុំអរគុណនាងណាស់ដែលបានបង្រៀនខ្ញុំអោយចេះស្គាល់ថា មនុស្សយើងមិនត្រូវអស់សង្ឃឹមទេ គេធ្វើបាន យើងក៏ធ្វើបានដែរ។” គាត់បានសួរនាងថា តើនាងរៀបការហើយរឺនៅ នាងប្រាប់ថា​នៅ។គាត់សប្បាយចិត្តណាស់ គាត់បានសារភាពស្នេហ៍ប្រាប់នាងហើយ ហើយយកចិញ្ចៀនមួយ សុំនាងរៀបការ បើសិនជានាងមិត្តស្អប់ខ្ពើមមនុស្សពិកាដូចជារូបគាត់ គាត់សន្យាថា នឹងផ្ដល់សុភមង្គលអោយនាង។

នាងមើលទៅគាត់ក៏មិនមែនជាមនុស្សអាក្រក់អីដែរ ទោះបីគាត់មិនសង្ហារដូចជាបុរសដ៏ទៃទៀតប៉ុន្តែគាត់ ជាមនុស្សប្រុសល្អម្នាក់ដែលអាចអោយនាងពឹងពាក់បានមើលថែទាំនាងជារៀងរហូត។បុសសង្ហាមិនប្រកដថា គេអាចផ្ដល់នូវសុភមង្គលអោយនាងបានទេ នាងក៏យល់ព្រមអ្នកសាកល្បងសេពគប់នឹងគាត់ ។មួយឆ្នាំក្រោយមក អ្នកទាំងពីរនាក់ក៏បានរៀបការជាមួយគ្នា រស់នៅដោយសុភមង្គល។

សូមកុំអស់សង្ឃឺមនឹងឆាកជីវិត ទោះបីជាអ្នកគ្មានកាយសម្បទាគ្រប់គ្រាន់ដូចជាគេ ។ គេក៏ជាមនុស្ស អ្នកក៏ជាមនុស្ស គេធ្វើបាន យើងក៏ធ្វើបានដូចជាគេ សូមតរស៊ូឡើង ការតស៊ូររបស់អ្នកបានទទួលបានសំរេចនៅថ្ងៃណាមួយនៅពេលខាងមុខ ។

No comments