ចឹងតើ! បានជា​គេចូល​ចិត្ត​គេង​ស្រាត​រាល់​យប់ កាពិត​ដោយ​សារតែ…!

អ្នក​ធ្លាប់​រស់​នៅ​ជា​មួយនឹង​រាង​កាយ​អាក្រាត​កាយ​ក្នុង​រយៈពេល​យូ​ហើយ ​តើ​មាន​ភាព​មិនស្រួល​ក្នុង​ចិត្តដែរឬទេ? មាន​មនុស្ស​ជាច្រើន​តែង​តែគិត​ថា​ វា​មាន​អារម្មណ៍​ថា ​ហាក់​បីដូច​ជា​មិន​ស្រណុក​ក្នុង​ចិត្ត​ វា​ប្រៀប​បាន​ត្រូវ​នណារម្នាក់​កំពុង​តែសម្លឹងមើល​មក​អ្នក​ ហើយ​បាន​ដឹង​ពី​រឿងរាវ​របស់​អ្នក​គ្រប់​រឿង​ទាំង​អស់ នេះ​ជាហេតុ​ធ្វើ​ឱ្យ​ពួកគេ​មិនចូល​ចិត្ត​គេង​ស្រាត។

ក៏​ប៉ុន្តែ​មាន​ការ​ពិត​មួយ​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហា​ថា​ ការ​គេង​ស្រាត​គឺមាន​អត្ថប្រយោជន៍​របស់​វាជាច្រើន​ដែល​អ្នក​មិន​បា​ន​ដឹង ហើយ​នឹកស្មាន​មិនដល់។

ប្រសិន​បើ​អ្នក​កំពុង​តែគេង​ដោយ​ពុំមាន​ការ​ស្លៀក​ពាក់ វានឹង​ធ្វើ​ឱ្យ​ការ​គេង​របស់​អ្នក​មាន​ភាព​ប្រសើ​ជាង​មុន ហើយ​ក៏​ជួយ​ឱ្យ​កម្រិត ​នៃការ​ស្ត្រេស​ចុះទាប​ជាង​មុនផង​ដែរ​។ ខាង​ក្រោម​នេះ​ គឺជា​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​ទាំង៧ នៃការ​គេង​ស្រាត​ជារៀង​រាល់​យប់។

១. ធ្វើ​ឱ្យមាន​ភាព​ប្រសើឡើង​នូវ​មេជីវិត​ឈ្មោល

ការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា ​បុរស​ដែល​គេង​ស្រាត ​គឺ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើឡើង​នូវ​មេជីវិត​ឈ្មោល។ ការ​ស្លៀក​ខោក្នុង​រឹបតឹង​ពេក​ អាច​បង្កើន​សីតុណ្ហភាព នៃពងស្វាស​ហើយ​ក៏​អាច​បណ្តាល​ឱ្យ គុណភាព​របស់​មេជីវិត​បុរស​ត្រូវ​បានធ្លាក់ចុះ។ ដូច​នេះ​ហើយ​ជា​ការ​ល្អ អ្នក​គួរ​តែ​ជ្រើស​រើស​សម្លៀក​បំពាក់​ណា ​ដែល​រលុងៗនៅ​ពេល​ថ្ងៃ ហើយ​ព្យាយាម​គេង​ទាំងខ្លួន​ទទេ​នៅ​ពេល​យប់ ព្រោះ​វាអាច​ធ្វើ​ឱ្យមាន​ការ​កើន​ឡើង​ ២៥% ​នៃគុណភាព​មេជីវិត​របស់​អ្នក​បាន​ បើ​យោង​តាមការ​ស្រាវ​ជ្រាវ។

២. គេងបានស្កប់ស្កល់

តើអ្នក​ធ្លាប់មាន​បញ្ហា​កើតឡើង ​ដោយ​សារតែ​ការគេង​មិនលក់​ដែលឬទេ? សូម​សាក​ល្បង​គេង​ស្រាត​ ដើម្បី​ធ្វើ​ការ​ផ្លាស់​អាការះ​មួយនេះ។ ការ​គេង​ស្រាត​បាន​ជួយ​ថែរក្សា​សីតុណ្ហភាព ​រាង​កាយ​របស់​អ្នក​បាន​យ៉ាង​ល្អ​បំផុត​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​អ្នក​មាន​គេង​បាន​យ៉ាង​ស្កប់​ស្កល់។

៣. អត្រានៃការរំលាយ​អាហារ​បាន​លឿន​ជាងមុន

នៅពេល​ដែល​​អ្នក​បានសម្រាក​ស្កប់ វា​នឹង​ធ្វើ​ឱ្យរាង​កាយរបស់​អ្នក កើន​ឡើង​នូវ​ប្រព័ន្ធ​រំលាយ​អាហារ។ ដូច្នេះ​ជាមូល​ធ្វើឱ្យ​រាង​កាយរបស់​អ្នក ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​លឿន​ជាង​មុន ទោះបី​ជាក្នុង​ពេល​ដែរ​អ្នក​កំពុង​តែគេង​ក៏ដោយ។​

៤. ការកើនឡើងនូវអុកស៊ីតូស៊ី

អុកស៊ីតូស៊ីគឺជាអាម្មណ៍​មួយ ដែល​ទទួល​បាន​ពី​អ័រម៉ូន ផលិត​ចេញ​មកក្រៅ​ ​នៅ​ក្នុង​អំឡុង​ពេល​រួម​ភេទ។ ការ​គេង​ដែល​ពុំ​មានការ​ស្លៀក​ពាក់ វានឹង​ជួយ​ជម្រុញ​ឱ្យ​ ការ​ផលិត​អុកស៊ីតូស៊ី​ពី​ធម្មជាតិ​របស់​អ្នកបាន​ច្រើន និង​អារម្មណ៍​របស់​អ្នក មាន​ភាព​ត្រេកត្រអាល ហើយ​សប្បាយ​រីក​រាយ។

៥. ក្មេងជាងវ័យ

នៅ​ពេល​ដែល​អ្នក​គេង​ដោយ​គ្មាន​សម្លៀក​បំពាក់, រាង​កាយ​របស់​អ្នក​នឹង​ទទួល​បាន​កម្តៅ​មួយ ​ដែល​ធ្វើ​ឱ្យ​អ័រម៉ូន​របស់​អ្នក ​ពិបាក​ក្នុង​ការ​ផលិត​នូវ​កោសិការ ម្យ៉ាង​​ដែល​ធ្វើ​ស្បែក​របស់​​ចាស់។ ដោយ​សារ​តែ​ការ​មិន​ស្លៀក​សម្លៀកបំពាក់​ក្នុង​ពេល​គេង អាច​ធ្វើ​ឱ្យ​រាង​កាយ​របស់អ្នក ​មាន​ធាតុ​ត្រជាក់​ច្រើន​ផងដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ក៏កើត​នូវ​កោសិការ​ចាស់​ត្រូវ​បាន​ចុះខ្សោយ។ ប្រសិន​បើ​រាង​កាយ​របស់​យើង​មាន​ការ​លូត​លាស់​របស់​អ័រ​ម៉ូន​កាន់​តែ​ច្រើន​ រាង​កាយ​របស់​យើង​នឹង​ឆាប់​ចាស់ ព្រម​ទាំង​មាន​ស្នាម​ជ្រីវជ្រួញ​ច្រើន​ជាង​មុន។

៦. ធ្វើ​ឱ្យមាន​ភាព​ប្រសើរឡើង​នូវ​ចលនាចរន្តឈាម

នៅ​ពេល​ដែល​អ្នក​​គេងលក់ ​ចរន្ត​ឈាម​របស់​អ្នក ក៏​មាន​ការ​ចុះខ្សោយ​ដែរ ដោយសារ​តែវា​​មិនមាន​ការ​ប្រើ​ប្រាស់​ចលនា ​ឬក៏​លើក​របស់​អ្វី​ធ្ងន់​ធ្ងរ។ លើស​ពីនេះ​ទៅទៀត ​ប្រសិន​បើ​អ្នក​ស្លៀក​សម្លៀក​បំពាក់​ណា ​ដែល​មាន​ការ​រឹប​​ខ្លាំង​នៅ​ពេល​គេង​ វានឹង​ធ្វើ​ឱ្យ​ចរន្តដំណើ​ឈាម​របស់​អ្នក​ត្រូវ​ស្ទះ​ ដូចនេះ​បើ​អ្នកគេង​ស្រាត ​វា​នឹង​ធ្វើ​ងឱ្យ​លំហូរ​ឈាម​របស់​អ្នក​មាន​ដំណើរ​ការ​ល្អ។

៧. រាង​ស្លីម

នៅ​ពេល​ដែល​រាង​កាយ​របស់​អ្នក​មិន​សូវ​ជួប​នឹង​ការ​ស្ត្រេស គួបផ្សំ​ជាមួយ​​អត្រា​ការ​រំលាយ​អាហារ​បាន​ល្អ វា​នឹង​ធ្វើ​ឱ្យ​សារជាតិ​ខ្លាញ់​ដែល​លើស​​ក្នុង​រាង​កាយ​របស់​អ្នក​ ត្រូវ​បានបាត់​បង់​ផង​ដែរ​។ ជាការ​ពិត​ សម្រាប់​អ្នក​ដែរមាន​ការ​គេង​បែបនេះ​ គឺ​អាត្រា​មាន​ក្បាល​ពោះ​ធំ​ មាន​តិច​បំផុត៕

No comments