វឹកវរហើយ.!!! ប្រធានាធិបតី​ប្រទេសចិនប្រកាសឲ្យប្រជាជនចិនទាំងអស់ ចេញពីកូរ៉េខាងជើងជាបន្ទាន់ ដោយសារ…..

ប្រទេសចិន៖ យោងតាមការចុះផ្សាយរបស់ គេហទំព័រ dailystar.co.uk បានអោយដឹងថា​ ប្រធានាធិបតី​ចិនបានប្រាប់ប្រជាជនរបស់ខ្លួនឲ្យចាកចេញពីប្រទេសកូរ៉េខាងជើង ដោយភ័យខ្លាចសង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិកអាចផ្ទុះឡើង។ ប្រជាជនចិនរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងជើង ត្រូវបានព្រមានឲ្យវិលត្រឡប់ទៅផ្ទះវិញជាបន្ទាន់ នៅពេលលោក គឹម ជុងអ៊ុន រុញច្រានពិភពលោកឲ្យខិតជិតដល់មាត់រណ្តៅនៃសង្គ្រាមលើកលោកទី៣។

ស្ថានទូតប្រទេសចិននៅក្នុងទីក្រុងព្យូងយ៉ាង បានចេញការព្រមាននេះ នៅពេលកូរ៉េខាងជើងកំពុងបង្កើនការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦។ វាជាលើកដំបូងដែលការព្រមានបែបនេះ ត្រូវបានធ្វើឡើង។

ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិក THAAD ត្រូវបានដាក់ពង្រាយ និងប្រតិបត្តិការនៅកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ ដើម្បីបាញ់ទម្លាក់មីស៊ីលកូរ៉េខាងជើង។ ប្រព័ន្ធ THAAD នេះអាចរំខាន់ដល់សន្តិសុខជាតិរបស់ប្រទេសចិន ហើយប្រទេសចិនបានអំពាវនាវឲ្យបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធ THAAD នេះជាបន្ទាន់់៕ ដកស្រង់ពី៖ PAGE.អន្តរជាតិ​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​

No comments