របៀបរស់នៅត្រឹមត្រូវទាំង៨ចំណុច ដែលអ្នកតែងមើលរំលង

សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ វាពុំមានការលំបាកទេក្នុងការសម្តែងការគួរសមនោះ ពោលគឺការគោរពគ្នាទៅវិញទៅមក។ ដោយឡែក មានមនុស្សជាច្រើនដែលបានដឹងពីរបៀបអស់ទាំងអស់នេះរួចទៅហើយ តែអ្នកខ្លះទៀតក៏ពុំទាន់បានដឹង រឺពុំបានចាប់អារម្មណ៍ជាដើម។ ពេលនេះ យើងសូមលើកយករបៀបរស់នៅមួយចំនួនដែលអាចជួយឲ្យជីវិតរស់នៅរបស់អ្នក និងអ្នកដទៃកាន់តែមានភាពរីករាយ។

1/ មិនគួរទៅលេងផ្ទះនរណាម្នាក់ រឺសាច់ញាតិដោយពុំបានជម្រាបជូនដំណឹងជាមុននោះទេ
ប្រសិនបើសុខៗស្រាប់តែមានគេមកលេងផ្ទះដោយការភ្ញាក់ផ្អើល នោះសម្លៀកបំពាក់ដែលអ្នកពាក់ទៅទទួលភ្ញៀវអាចជាខោខ្លី រឺស្បែកជើងផ្ទាត់។ ដោយឡែក ស្ដ្រីជនជាតិអង់គ្លេសម្នាក់បាននិយាយថា កាលពីប៉ុន្មានថ្ងៃមុនគាត់បានឃើញភ្ញៀវម្នាក់ដែលគាត់ពុំបានត្រៀមខ្លួនទុកមុនសោះ ហើយអ្វីដែលគាត់អាចធ្វើបាននោះគឺពាក់ស្បែកជើង ជាមួយនឹងមួក រួចយកឆ័ត្រមកបាំងដើម្បីទទួលភ្ញៀវ។ ហើយប្រសិនបើភ្ញៀវនោះជាអ្នកដែលគាត់ស្គាល់គាត់អាចនិយាយថា “ល្អណាស់! រីករាយដែលបានជួប” តែបើភ្ញៀវនោះជាមនុស្សដែលគាត់មិនដែលស្គាល់ នោះគាត់នឹងមិនដឹងថាត្រូវធ្វើយ៉ាងណាទេ។ សរុបមកនេះជាអ្វីដែលអ្នកទាំងអស់គ្នាត្រូវគិតឡើងវីញដើម្បីបង្កភាពងាយស្រួលដល់អ្នកដទៃ។
2/ កុំទុកកាបូបដៃនៅលើភ្លៅ រឺលើកៅអីរបស់អ្នកឲ្យសោះ
មានតែវត្ថុតូចៗ រឺគ្រឿងតាំងលម្អប៉ុណ្ណោះដែលអាចដាក់តាំងលើតុបាន។ ដោយឡែកសម្រាប់កាបូបដៃវិញអាចព្យួរនៅលើកៅអីផ្នែកខាងក្រោយ រឺដាក់វានៅលើឥដ្ឋ។ នេះបញ្ជាក់ពីការគោរព និងការគួរសមរវាងគ្នានិងគ្នា។
3/ បង្រៀនក្មេងៗឲ្យចេះគោះទ្វាមុនចូលបន្ទប់
វាជាការល្អមួយប្រសិនបើលោកអ្នកបង្រៀនឲ្យក្មេងៗទម្លាប់គោះទ្វាបន្ទប់មុនពួកគេចូលក្នុងបន្ទប់គេង។ កាលធ្វើបែបនេះយូរៗទៅវានឹងក្លាយជាទម្លាប់ ហើយពួកគេនឹងធ្វើបែបនេះរហូតដល់ពួកគេធំឡើង។
4/ គ្រប់ពេលទៅញ៉ាំអាហារក្នុងហាងជាមួយមិត្តភក្កិប្រសិនបើគេប្រើពាក្យថា “ខ្ញុំអញ្ជើញអ្នក” បានន័យថា ខ្ញុំជាអ្នកប៉ាវ
ការចេះប្រើប្រាស់ពាក្យជាការសមរម្យបំផុត ពោលគឺពាក្យណាដែលមានអត្ថន័យសមរម្យ តែបង្កប់អត្ថន័យផ្សេងទៀត ជាជាងការប្រើពាក្យចំៗតែម្ដង។
5/ អ្នកដែលនៅជិតទ្វាជណ្ដើរយន្ដបំផុតគឺជាអ្នកដែលត្រូវចេញពីជណ្ណើរយន្ដមុនគេ
6/ កន្លែងអង្គុយដែលមានកិត្យានុភាពខ្លាំងជាងគេក្នុងរថយន្ដនោះគឺខាងក្រោយអ្នកបើកបរ
ទាំងនេះគឺសម្រាប់នារីៗ ពោលគឺពេលមានបុរសម្នាក់អង្គុយជិតនាង ហើយពេលគាត់ចេញពីក្នុងឡាន គាត់ត្រូវទប់ទ្វាឲ្យជាប់រួចហុចដៃម្ខាងឲ្យទៅនារីម្នាក់នោះកាន់។ ប្រសិនបើអ្នកបើកបរនោះជាមនុស្សប្រុស នារីដែលជិះជាមួយគួរតែទៅអង្គុយខាងក្រោយ ហើយពេលដែលនាងត្រូវចេញពីក្នុងឡានអ្នកត្រូវចេញពីក្នុងលានទៅជួយបើកទ្វាឲ្យនាង និងជួយនាងចេញពីក្នុងឡានផង។
7/ នៅក្នុងរោងគុន រោងមហោស្រព រឺសាលការប្រគុំតន្ដ្រីផ្សេងៗ អ្នកគួរតែទៅរកន្លែងអង្គុយរួចសម្លឹតទៅតែមុខប៉ុណ្ណោះ។
8/ វាជារឿងល្អបំផុតក្នុងការរក្សាអាថ៍កំបាំងនូវរឿងទាំង9យ៉ាងនេះ
អាយុ ទ្រព្យសម្បត្តិ ជម្លោះគ្រួសារ សាសនា បញ្ហាទាក់ទងទៅនឹងសុខភាព ស្នេហា ការទទួលបានអំណោយផ្សេងៗ កិត្តិយស និង ភាពអាម៉ាស់។

No comments