ជួយស៊ែរផង!!! បាត់កូនស្រី១៨ថ្ងៃ ឪពុកម្តាយស្វែងរកខ្សោះខ្លួន… ឮមិត្តភក្តិនាងប្រាប់ថា សង្ស័យគេនាំទៅធ្វើជា…
ភ្នំពេញ ៖ កាលពីថ្ងៃ២២ កក្កដា ២០១៧ មានស្រ្តីចំណាស់ម្នាក់ រួមដំណើរជាមួយប្តី ក្នុងទឹកមុខអ័ព្វស្រពោន ទោះជាយំក៏មិនចេញ បន្ទាប់ពីបាត់កូនស្រី វ័យ១៥ឆ្នាំ ចាកចេញពីផ្ទះគ្មានដំណឹងសូន្យឈឹង អស់រយៈពេល១៨ថ្ងៃមកហើយ។ ឪពុកម្តាយបានដើរស្វែងរកខ្សោះខ្យល់ ខ្វាយខ្វល់ពីសុវត្ថិភាពកូនស្រី ខណៈដែលស្ថិតនៅ ក្នុងវ័យសិក្សា រហូតដល់ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្រុមគ្រួសារបានកាន់រូបថត មកប្តឹងអាជ្ញាធរ សមត្ថកិច្ច ចោមចៅឲ្យជួយស្រាវជ្រាវ និងដាក់ការសង្ស័យ មានអ្នកល្បួងនាំ ។
ពួកគាត់បានប្រាប់ថា កូនស្រីគាត់ ដែលចាកចេញបាត់ពីផ្ទះ ពីសាលារៀន មានឈ្មោះ វ៉ាន់ តារាសៀវមុី ហៅ គីម ជូ អាយុ១៥ឆ្នាំ សិស្សសាលាឯកជន មានឪពុកឈ្មោះ ជិន វ៉ាន់ដរ៉ា អាយុ៥០ឆ្នាំ មុខរបរ មន្រ្តីយោធា ម្តាយឈ្មោះ ហ៊ាង លាងអូន អាយុ៥០ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូន៧នាក់ ប្រុស២នាក់ ស្រី៥នាក់ ក្មេងស្រីដែលបាត់ខ្លួននោះ ជាកូនទី៦ មានទីលំនៅ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
បើតាមការរៀបរាប់ ពីស្រ្តីឈ្មោះ ហ៊ាង លាងអូន ត្រូវជាម្តាយបានឲ្យដឹងថា កូនស្រីរបស់គាត់ ខណៈដែលទៅរៀន នៅសាលាឯកជនមួយ តាមផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ហើយកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ស្រាប់តែមិត្តភ័ក្ររួមថ្នាក់ រត់ទៅប្រាប់ថា កូនស្រីបានផ្លាស់ប្តូរ សម្លៀកបំពាក់សិស្ស ញាត់ទុកក្នុងបន្ទប់ទឹកសាលារៀន ហើយចាកចេញទៅបាត់ ហើយក៏មិនបានប្រាប់មិត្តភក្តិ ឬលោកគ្រូអ្នកគ្រូ ថាទៅណាដែរ ទើបក្រុមគ្រួសារនាំគ្នាឆោឡោ ដើរស្វែងរក ប្តឹងប៉ូលីស តាមប៉ុស្តិ៍ តាមមូលដ្ឋាន រកគ្រប់ច្រកល្ហក ស្ទើតែសោះខ្យល់ទៅហើយ ម្យ៉ាងគិតពីសុវត្តិភាពកូនស្រី អស់រយៈពេល១៨ថ្ងៃមកហើយ គ្មានដំណឹងច្បាស់លាស់ តែលេចឮពាក្យចចាមអារាម ពីមិត្តរួមថ្នាក់ថាកូនស្រីត្រូវបាន គេនាំទៅធ្វើជាតួរតារាសម្តែង ជាបញ្ហាមួយធ្វើឲ្យឪពុកម្តាយ ក្រុមគ្រួសារ កាន់តែខ្វល់ ។
ស្រ្តីជាម្តាយបន្តទៀតថា ទោះជាកូនស្រី ខឹងអាក់អន់ស្រពន់ចិត្ត ក្នុងគ្រួសារដោយប្រការណាមួយក៏ដោយ សុំផ្តល់តែដំណឹង វិលចូលផ្ទះ ឪពុកម្តាយឯណា ចិត្តដាច់កាត់សាច់ចោលនោះ ។
ទន្ទឹមនឹងទុក្ខកង្វល់ខាងលើ ស្រ្តីរួមជាមួយប្តី សំពះអង្វរដល់មហាជន ដែលបានជួបបានប្រទះក្មេងស្រី ដែលមានភិនភាគដូចក្នុងរូបថត មេត្តាជួយគាត់ ផ្តល់ពត៌មានដល់សមត្ថកិច្ច អាជ្ញាធរ ឬពួកគាត់ជាឪពុកម្តាយផង ៕
ប្រភព ពី : KBN

Post a Comment