ពិតជាល្អណាស់ ! ជំងឺ ១០ អាចព្យាបាលបាន ដោយគ្រាន់តែរួមភេទ! ចំណុចទី ៦ នឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល
តើអ្នកដឹងទេថា អ្នកអាចព្យាបាលជំងឺបាន ដោយគ្រាន់តែរួមភេទ? មនុស្សដែលបានរួមភេទមានរាងកាយមាំមួនអាចប្រឆាំងនឹងមេរោគ វីរុស និងការលុកលុយពីជំងឺផ្សេងៗ។ ដោយសម្អាងលើហេតុផលនេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ចំនួន ១០ ប្រសិនបើអ្នករួមភេទញឹកញាប់។ ដោយឡែកការសិក្សានេះរកឃើញដោយសាកលវិទ្យាល័យ Wilkes University នៅរដ្ឋ Pennsylvania ។
១. ឈឺក្បាល ៖ នៅពេលរួមភេទអ័រម៉ូនរីករាយ Endorphins និង អុកស៊ីតូស៊ី ជួយសម្រួលអារម្មណ៍និងបំបាត់ការឈឺក្បាល។
២. បេះដូង ៖ ចង្វាក់បេះដូងលោតញាប់ ធ្វើឱ្យជំរុញដល់សរសៃឈាមបេះដូងជៀសផុសពីជំងឺគាំងបេះដូង និងបញ្ហាបេះដូង។
៣. បញ្ហានោមញឹក ៖ វាជួយពង្រឹងត្រគាក និងទប់ស្កាត់ការធា្លយ ឬទប់នោមមិនជាប់។
៤. គេងមិនលក់ ៖ រួមភេទរួច ធានាថាអ្នកនឹងគេងលក់ដោយសុខសាន្តបំផុត។
៥. ក្រពេញប្រូស្តាត ៖ ការរួមភេទកាត់បន្ថយហានិភ័យកើតជំងឺមហារីកក្រពេញប្រូស្ដាត។
៦. គ្រុនផ្ដាសាយ ៖ ការរួមភេទធ្វើឱ្យរាងកាយផលិតអង្គបដិបក្ខ អំឡុងពេលរួមភេទ ហើយដោយសារតែបែបនេះ រាងកាយនឹងប្រឆាំងនឹងមេរោគផ្តាសាយ។
៧. បង្ការថប់បារម្ភ ៖ កើតទុក្ខ? រកដៃគូស័ក្តិសម រួចចាប់ផ្ដើមប្រតិបត្តិការ។
៨. សាច់ដុំធ្វើការលើសចំណុះ ៖ ប្រសិនបើអ្នកចង់រកដំណោះស្រាយសម្រួលសាច់ដុំ ការរួមភេទគឺជាលំហាត់ប្រាណដ៏ល្អបំផុតសម្រាប់អ្នក។
៩. ស្បែកភ្លឺរលោង ៖ ស្បែករបស់អ្នកនឹងភ្លឺចែងចាំង ដោយសារតែការរួមភេទតម្រូវឱ្យអ្នកប្រើកម្លាំង និងបញ្ចេញញើសបណ្ដេញជាតិពុល។
១០. មហារីកសុដន់ ៖ យោងតាមការសិក្សាបង្ហាញថា ការបញ្ចេញអ័រម៉ូន oxytocin ជួយបង្ការរាងកាយពីមហារីក៕





Post a Comment