ចង់រួមភេទឱ្យមានកូន ឬគ្មានកូន រឿងទាំងនេះអាចជួយអ្នកបាន…….
គូស្វាមីភរិយាប្រាថ្នាចង់ក្លាយជាឪពុកម្តាយគេត្រូវសម្គាល់មើលថ្ងៃបង្កពងកំណើត។ ជាការពិតណាស់ គូស្វាមីភរិយាមិនទាន់ចង់ក្លាយជាឪពុកម្តាយគេក៏ត្រូវដឹងពីថ្ងៃបង្កពងកំណើតនេះផងដែរ។ចង់មានកូនត្រូវការរៀបចំគម្រោង។ អនុវត្តតាមវិធីពន្យាកំណើតដែលសុវត្ថិភាពប្រសើរជាងទៅយកកូនចេញដោយសារមិនទាន់ចង់បាន។
ខាងក្រោមនេះនឹងបង្ហាញអ្នកពីការពិតគួរឱ្យភ្ញាក់ផ្អើលអំពីការបង្កពងកំណើតរបស់ស្ត្រី៖
ការពិត ១ ៖កោសិកាមេជីវិតអាចរស់បានរយៈពេល ៣-៥ ថ្ងៃបន្ទាប់ពីវាបានចូលទៅក្នុងខ្លួនស្ត្រី។ ប៉ុន្តែពងបង្កកំណើតស្ត្រីអាចរស់បានត្រឹមតែ ៦-១២ ម៉ោងប៉ុណ្ណោះ។ ប្រសិនបើការបង្កកំណើតកើតឡើងមុនពេលនេះ ស្ត្រីនឹងមានផ្ទៃពោះ។
ការពិត ២ ៖បើសិនវដ្តរដូវចុងក្រោយរបស់អ្នកនៅថ្ងៃទី ៣០-៣១ នោះថ្ងៃបង្កពងកំណើតអ្នកនឹងនៅថ្ងៃទី ១១-១៤។ ចងចាំគំនិតនេះទុក ដូច្នេះអ្នកអាចរៀបចំគម្រោងរួមភេទជាមួយគ្នាបាន។
ការពិត ៣ ៖គន្លឹះមួយផ្សេងទៀតបង្ហាញថា ពងបង្កកំណើត ជាទឹករំអិលក្នុងកស្បូន។ ស្លេស្មត្រូវបានបញ្ចេញដោយកស្បូន។ គោលដៅពីក្រោយរបស់វាគឺ កោសិកាមេជីវិតធ្វើដំណើររហូតដល់ជួបពងបង្កកំណើតស្ត្រី។
ការពិត ៤ ៖ស្ត្រីខ្លះអាចដឹងពីថ្ងៃបង្កពងកំណើត ព្រោះពួកនាងតែងតែជួបនឹងអាការៈឈឺចាប់តិចៗក្នុងអំឡុងពាក់កណ្តាលវដ្តរដូវប្រចាំខែ។
ការពិត ៥ ៖ក្នុងអំឡុងថ្ងៃបង្កពងកំណើត សម្រស់ស្ត្រីកាន់តែមានភាពទាក់ទាញខ្លាំងឡើង។ រឿងនេះកើតឡើងដោយមិនដឹងខ្លួន ដោយសារបរិស្ថានក្នុងខ្លួនស្ត្រី។ សម្លេងនាងក៏ផ្លាស់ប្តូរដែរ។ សូរសម្លេងនាងអាចនឹងខ្ពស់ជាងធម្មតា។
ការពិត ៦ ៖សូម្បីតែញ្ញាណក្លិនរបស់នាងក៏ឡើងខ្ពស់ដែរ ក្នុងអំឡុងថ្ងៃបង្កពងកំណើតនេះ។ បុរសមានក្លិនខ្លួនក្រអូបនឹងទាក់ទាញចំណង់តណ្ហាផ្លូវភេទស្ត្រីក្នុងថ្ងៃបង្កពងកំណើត៕


Post a Comment