ប្អូនថ្លៃរបស់តារាកំប្លែងស្រី វ៉ាន់ នីឡា ចូលរោងការព្រឹកថ្ងៃទី១ ឧសភា នេះហើយ!
នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែឧសភា ឆ្នាំ២០១៧នេះ កញ្ញា ផន សុផារី ដែលត្រូវជាប្អូនថ្លៃរបស់តារាកំប្លែងកញ្ញា វ៉ាន់ នីឡា និងជាអតីតតារាកំប្លែងនៅក្នុងក្រុមរបស់នាយពាក់មីផងដែរ បានចូលរោងការហើយ នៅក្នុងទិដ្ឋភាពយ៉ាងអធឹកអធម ដោយមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប។
ស្របជាមួយគ្នានេះដែរ កញ្ញា វ៉ាន់នីឡា បានធ្វើការ Live វីដេអូផ្ទាល់នៅលើហ្វេសប៊ុករបស់នាង និងបានសម្តែងក្តីត្រេកអរយ៉ាងខ្លាំង។
គួរឱ្យដឹងដែរថា កញ្ញា ផន សុផារី គឺត្រូវជាប្អូនស្រីបង្កើតរបស់លោក ផន រង្សី គូដណ្តឹងតារាកំប្លែងវ៉ាន់ នីឡា។ ហើយនៅថ្ងៃនេះ កញ្ញា សុផារី បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក សុង សុវណ្ណារ៉ា ដែលកម្មវិធីរៀបអាពាហ៍ពិពាហ៍ទាំងមូល បានប្រារព្ធធ្វើឡើងនៅគេហដ្ឋានខាងស្រី ដែលមានទីតាំងស្ថិតនៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
ទស្សនាកម្រងរូបភាពស្អាតៗខាងក្រោមនេះ ដូចតទៅ៖

Post a Comment