Ronaldo ខឹងដល់ថ្នាក់ស្តីបន្ទោសកីឡាករ២រូបនេះ ដែលជាមិត្តរួមក្រុមរបស់ខ្លួន...

អេស្ប៉ាញ៖ ថ្វីត្បិតការប្រកួត El Clasico រវាងជើងខ្លាំង Real Madrid និង Barcelona បានបញ្ចប់ពិតមែនក្តី ប៉ុន្តែចំពោះរឿងរ៉ាវចម្រូងចម្រាស់វិញ គឺមិនទាន់បានបញ្ចប់នៅឡើយទេ មិនថាបញ្ហាកីឡាករ ឬបញ្ហារបស់អ្នកគាំទ្រ។


ដោយឡែក ងាកមកចាប់អារម្មណ៍រឿងរ៉ាវកីឡាករវិញ ថ្មីៗកន្លងនេះ មានសារព័ត៌មានកីឡាជាច្រើនបានចុះផ្សាយពី ខ្សែប្រយុទ្ធ Lionel Messi គឺជាវីរៈបុរសនៃការប្រកួត ខណៈ Ronaldo បានត្រឹមខឹងសម្ប៉ានឹងមិត្តរួមក្រុមក្រោយបញ្ចប់ការប្រកួត។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Cristiano Ronaldo ត្រូវបានគេសង្កេតឃើញថា មានការខឹងសម្ប៉ាជាខ្លាំង និងស្រែកដាក់កីឡាករដែលជាមិត្តរួមក្រុមរបស់ខ្លួនថែមទៀតផង ក្រោយពីបានធ្លោយឲ្យ ក្លិប Barcelona ស៊ុតចូលនៅនាទីចុងម៉ោងនៃកាប្រកួត។


ចំពោះពាក្យសម្តីស្រែកបន្ទោសដាក់មិត្តរួមក្រុមខ្លួនឯងនេះ ត្រូវបានសារព័ត៌មានរបស់អេស្ប៉ាញ ចុះផ្សាយឲ្យដឹងថា Ronaldo បានស្តីទៅកាន់កីឡាករ Marcelo និង Luka Modric ដែលបានបណ្តោយឲ្យកីឡាករ Sergi Roberto ខ្សែការពាររបស់ Barcelona អូសបាល់ឡើងលើដោយងាយស្រួល ដោយក្នុងនោះ Ronaldo បានស្រែកបន្ទោសថា «អ្នកគួរតែឈូស ឬទប់ស្កាត់គាត់» ។


បើទោះជាយ៉ាងណាក៏ដោយ Marcelo ខ្សែការពារស្លាបឆ្វេងរបស់ Real ក៏បានទទួលកំហុសនេះផងដែរ ដោយកីឡាកររូបនេះបាននិយាយថា «ខ្ញុំទទួលស្គាល់កំហុសដែលបណ្តាលឲ្យរបូតគ្រាប់បាល់នៅចុងម៉ោងនេះ ប៉ុន្តែរឿងបែបនេះនរណាៗក៏ធ្លាប់ជួបប្រទះដែរ» ៕



ប្រភព : The Sun




No comments