តារាវ័យក្មេង ៥ ដួង ទទួលការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន

ជាធម្មតា​គ្មាន​ការងារ​ណាមួយ​ដែល​មនុស្ស​គ្រប់រូប​មិនអាច​ធ្វើបាន​នោះទេ អ្វីដែល​ចាំបាច់​នោះ​គឺ​ពេលវេលា​ និង​ ភាព​អំណត់​របស់​បុគ្គល​ម្នាក់ៗ ។ យ៉ាងណាមិញ​ការងារ​សិល្បៈ​ក៏​ដូច្នេះ​ដែរ​មនុ​ស្សណា​ក៏​អាច​ធ្វើបាន​ដូចគ្នា គ្រាន់តែ​ពេលខ្លះ​មនុស្ស​ដែលមាន​ទេពកោសល្យ​សិល្បៈ​នៅក្នុង​ខ្លួន​ស្រាប់​គឺមាន​ភាពងាយស្រួល​ឆាប់​យល់​ឆាប់​ចាប់បាន ហើយ​គេ​អាចមាន​គំនិត​ច្នៃប្រឌិត​បែប​សិល្បៈ​យ៉ាង​ពិសេសមើលទៅ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ជាងបុគ្គល​ដែល​មិនមាន​ទេពកោសល្យ​សិល្បៈ​គឺ​ត្រូវការ​ចំណាយពេល​យូរ និង ហ្វឹកហាត់​បន្តិច​ម្តងៗ​ទើប​គេ​អាចធ្វើ​បាន ។ ខាងក្រោម​នេះ​គឺ​វត្តមាន​តារា​វ័យក្មេង ៥ ដួង​ដែលមាន​ទេព​លោ​កស​ល្យ​ផ្នែក​សិល្បៈ ព្រមទាំង​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​សំណាក់​ទស្សនិកជន​ទាំង​ពួកគេ​នៅ​វ័យក្មេង ៖

១- នាយ ចឺម

ថ្វីដ្បិតតែ​រូបគេ​មាន​វ័យក្មេង​បន្តិច​ក៏ពិតមែន​ប៉ុន្តែ​ទេពកោសល្យ​សិល្បៈ​មិន​ចាញ់​រៀមច្បង​នោះឡើយ ក្រៅពី​ភាព​ប៉ិនប្រប្រសព្វ​ក្នុងការ​កំប្លុកកំប្លែង​ធ្វើឱ្យ​ទស្សនិកជន​ផ្ទុះសំណើច​ហើយ​នោះ តារា​កំប្លែង​វ័យក្មេង​រូបនេះ​អាច​បកស្រាយ​ចម្រៀងបាន​យ៉ាង​ពីរោះ ​ហើយ​កំពុង​ទទួល​ការពេញនិយម​ពី​សំណាក់​យុវវ័យ​ថែម​ទៀតផង ។ មិនតែប៉ុណ្ណោះ​ម្ចាស់​បទ «​ឈឺចាប់​លំដាប់ VIP» រូបនេះ​នៅមាន​អាជីព​សម្តែង​ភាពយន្ត​ដែល​កំពុងតែ​ទទួល​ការ​កាក់កប​ខ្លាំង​ក្នុងពេល​បច្ចុប្បន្ន​ផងដែរ ។​

២- វ៉ាន់ នី​ឡា​

ចំណែកឯ​តារា​កំប្លែងស្រី វ៉ាន់ នី​ឡា វិញ​ក៏​មិន​ខុសពី​តារា​កំប្លែង​ នាយ​ចឺម​ ប៉ុន្មាន​ដែរ ក្រៅពី​ទទួលបាន​ការគាំទ្រ​នៅក្នុង​អាជីព​កំប្លែង​ហើយតារា​កំប្លែង​វ័យក្មេង​រូបនេះ​កំពុងតែ​ទទួល​កាក់កប​ក្នុង​អាជីព​សម្តែង ដោយនៅ​ចុង​ក្រោយនេះ​នាង​ក្តោប​បាន​តំណែង​ជា​តួឯក​ស្រី​ថែម​ទៀតផង ។

៣- ចែម ស្រី​ល័​ក្ខ​
​តារា​ពន្លក​ថ្មី​រូបនេះ​បានធ្វើឱ្យ​មហាជន​មានការ​គាំទ្រ​យ៉ាងខ្លាំង​ជាមួយនឹង​សំនៀង​ដ៏​ពីរោះ​​ក្រអួនក្រអៅ​របស់ខ្លួន នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​កុមារ​របស់​ស្ថានីយ​ទូរ​ទស្សន៍​អប្សរា «​ផ្កាយ​រះ​ក្នុង​សួន​» ដោយ​ទទួលបាន​ជ័យលាភី​លេខ ១ ក្នុង​រដូវ​កាល​ទី ២ ។​

៤- ជ័យ សុ​វ៉ាត​
​ការបង្ហាញ​វត្តមាន​ដោយ​ដំ​ណ្តើ​ម​បាន​ជ័យលាភី​លេខ ២ ក្នុង​កម្មវិធី «​ផ្កាយ​រះ​ក្នុង​សួន​» កាលពី​រដូវ​កាល​ទី ១ បានធ្វើឱ្យ​រូបគេ​មាន​ភាព​លេចធ្លោ​នៅក្នុង​វិថី​សិល្បៈ​របស់ខ្លួន ។ កាលពីពេល​ថ្មីៗ​នេះតារាចម្រៀង​វ័យក្មេង​រូបនេះ​ទើបតែ​បានបង្ហាញ​បទ​ចម្រៀង​ថ្មីៗ​ដែលជា​ស្នាដៃ​និពន្ធ​ផ្ទាល់ខ្លួនកំពុង​ទទួល​បានការ​គាំទ្រ​ផងដែរ ។​







No comments