មូលហេតុ​ពិត នៃ​ការបញ្ចេញ​សំឡេង​ថ្ងួ​រ​របស់​ស្ត្រី ក្នុងអំឡុងពេល​រួមភេទ


សំឡេង​ថ្ងូរ​រ​ហឺៗ​របស់​ស្ដ្រី​ប្រមាណ ៩៥​ភាគរយ តែងតែ​កើតឡើង​នៅពេល​រួមរ័ក ហើយ​វា​បាន​បង្ក​ជា ចម្ងល់​មិន​ត្រឹមតែ​ចំពោះ​មនុស្ស ប្រុស​ទេ សូម្បី​ស្ដ្រី​ខ្លួនឯង​ក៏​ឆ្ងល់​ខ្លួន​ដែរ ។ បុរស​ភាគច្រើន​ត្រូវបាន​ទាក់ទាញ ដោយ​សំឡេង​ថ្ងូរ​នេះ ដែល​វា​ប្រៀបដូចជា​ការជួយ​បន្ថែម ថាមពល​ធ្វើឱ្យ​ការងារ​នៅលើ​គ្រែ កាន់តែ​ក្ដៅគគុក និង​ងប់ងុល​កាន់តែខ្លាំង​ឡើង ។

តាមពិតទៅ​ការលេចឮ​នូវ​សំឡេង ដែលមាន​រលក​សំឡេង​កាន់តែ​កើនឡើង ប្រកបដោយ​បែប​ធម្មជាតិ​នេះ ពុំមែន​ពិបាក​បកស្រាយ​ទេ វា​ជា​រឿង​ក្រឹត្យក្រម​របស់​ធម្មជាតិ​ទាំងស្រុង​។​

​ចំណុច​ទី​១៖ នៅពេលដែល​ឈានដល់ កម្រិត​កំពូល​បេះដូង​នឹង​បង្កើន​ចង្វាក់​លឿន​ជាង​មុន សរីរាង្គ​អ្នក​ត្រូវធ្វើ​ការប្រមូលផ្ដុំ​ក្នុង​អាំង តង់​ស៊ី​តេ​មួយ​ដែល​ខ្ពស់ ។ ពេលនោះ​ប្រតិកម្ម​ធម្មជាតិ ធ្វើឱ្យ​មាត់​អ្នកមាន​និន្នាការ​បើកចំហ ដើម្បី​ស្រូបយក​អុកស៊ីសែន​បន្ថែម សម្រាប់​ផ្គត់ផ្គង់​ដល់​សរីរាង្គ​ព្រម​គ្នា​នោះដែរ វា​ក៏​បញ្ចេញ​ស្នូរ​ពី​បំពង់​កមក​ភ្លាមៗ​។

ចំណុច​ទី​២៖ បន្ទាប់ពី​ភាព​ស្រើបស្រាល​សន្សឹមៗ ត្រូវបាន​ជំរុញ​ទៅដល់​ចំណុចកំពូល​បំផុត ខួរក្បាល​អ្នកនឹង​បាត់​ភាពភ្លឺស្វាង​អារម្មណ៍ ហាក់ដូចជា​កំពុងស្ថិត​ក្នុង​ចន្លោះ​នៃ​សុបិន និង​ការដឹង​ខ្លួន​វា​ហាក់ដូច​ជាមាន​អ្វីមួយ កំពុង​ឈ្លានពាន​កាន់តែ​កៀក​កាន់តែ​គាបសង្កត់ ជាហេតុ​ធ្វើឱ្យ​អ្នក “​ផុតដៃផុតជើង​” ហើយ​ពេល​នោះឯង តាម​ប្រតិកម្ម​ធម្មជាតិ អ្នកនឹង​បញ្ចេញ​សំឡេង​ថ្ងូរ​ឡើង​។​

នៅពេល​អ្នក​ស្នូរ​សំឡេង​ដៃគូ​របស់​អ្នក នឹង​ស្មាន​ដឹងថា អ្នក​កំពុង​ស្ថិតនៅលើ​ឋានសួគ៌ ព្រោះ​សំឡេង​កាន់តែខ្លាំង មានន័យថា អ្នក​កាន់តែ​ពេញចិត្ដ​ឡើងៗ ហើយ​ពេល​នោះឯង​ដៃគូ​អ្នក នឹង​វាយ​សង្គ្រប់​ផ្ដាច់ព្រ័ត្រ​តែម្ដង​៕

No comments