ញ៉ាក់សាច់…! គីមជុងអ៊ុន ហ៊ានថ្កោលទោសត្រាំ ដោយសារ…(សូមអាន)


កូរ៉េ​ខាងជើង​បាន​ហៅ​ការបាញ់​មីស៊ីល​ចំនួន៥៩គ្រាប់របស់​អាមេរិក លើ​មូលដ្ឋាន​ទ័ពអាកាស​របស់​រដ្ឋាភិបាល​ស៊ីរី ថា​ជា​ការរំលោភ​បំពាន​អធិបតេយ្យភាព​ស៊ី​រី មិន​អាច​លើកលែងឲ្យ​បាន និង​បាន​ថ្កោលទោស​យ៉ាងខ្លាំង លើ​សកម្មភាព​របស់​អា​មេរិក​បែបនេះ​។ នេះ​ជា​ការលើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កូ​រ៉េ​ខាងជើង​។ ក្រៅពី​ថ្កោលទោស កូរ៉េខាងជើង​ក៏បាន​លើកឡើង​ផងដែរ​ថា សកម្មភាព​របស់​អាមេរិក​នៅថ្ងៃនេះ នឹង​ធ្វើឲ្យ​ខ្លួន​បង្កើនការ​ពង្រឹងកម្លាំ​ង​យោធា ដើម្បី​ទប់ទល់​នឹង​អំណាច​យោធា​។​

យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ របស់​កូរ៉េ​ខាងជើង​KCNA បានឲ្យដឹងថា កូរ៉េ​ខាងជើង​បាន​ចាត់ទុក​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​សំខាន់​ណាស់​។ ពោល​ក្រោយ​អាមេរិក​បាញ់​មី​ស៊ី​ល​កម្ទេច​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី មេដឹកនាំ​ប្រទេស​ទាំង​ពីរ គឺ​លោក​គីម អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង និង​លោក​បា​សា អាល​អាសាធ​ប្រធានាធិបតី​ស៊ី​រី បាន​ផ្តោះផ្តូ​រ​ពាក្យសំដី​គ្នា​តាមរយៈ​សារ​ផង​ដែរ​។ នៅក្នុង​នោះ​លោក​គីម​បានបង្ហាញ​ការ​សាមគ្គីភាព​ទៅកាន់​លោក​អា​សាធ ជាមួយ​ពាក្យ​ជូនពរ​យ៉ាង​កក់ក្តៅ​បំផុត​។​

​សម្រាប់​ប្រធានាធិបតី​ស៊ី​រី​វិញ បាន​អរគុណ​លោក​គីម ដែល​បាន​ទទួលស្គាល់​នូវ​ការតស៊ូ​របស់​ស៊ី​រី នៅ​ក្នុង​ការប្រឆាំង អំពើ​ភេរវកម្ម​ដ៏​អាក្រក់ និង​អរគុណ​លោក​គីម ដែល​បាន​លើកទឹកចិត្ត​ឲ្យ​ស៊ីរី ទទួល​​ជោគជ័យ​នៅក្នុង​ការដោះស្រាយ​វិបត្តិ​នេះ​។


ជា​ការកត់សំគាល់ កន្លងមក​គេ​ធ្លាប់​ឃើញ​តែ​អាមេរិក​ចេញមុខ​ថ្កោលទោស លើ​កូរ៉េខាងជើង​ដែល​បាន​ធ្វើ​តេស្ត​មី​ស៊ី​ល​និង​នុយក្លេអ៊ែ​រ បាញ់​ចូល​ក្នុង​សមុទ្រ​។ ក្រៅពី​ថ្កោលទោស នៅ​មាន​ការដាក់ទណ្ឌកម្ម​លើ​រដ្ឋ​ឯក​កោ​មួយ​នេះ​ជា​បន្តបន្ទាប់​ផងដែរ ព្រោះ​នៅ​តែ​បន្ត​ធ្វើ​តេស្ត​មី​ស៊ី​ល និង​នុយក្លេអ៊ែរ ដែល​រំលោភ​នឹង​ច្បាប់​អន្តរជាតិ​។ កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ត​អាវុធ​នុយក្លេអ៊ែរ​៥​ដង​ហើយ ហើយ​កូរ៉េខាងជើង​ត្រូវ​គេ​ជឿ​ថា កំពុង​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព អាច​វាយប្រហារ​ដល់​អាមេរិក​បន្ថែមទៀត​៕


No comments