ក្តីរំពឹងទុក ៣ធំៗដែលមនុស្សស្រីចង់បានក្នុងពេលរួមភេទ
ដូចពាក្យគេនិយាយថា អ្វីៗគ្រប់យ៉ាងសុទ្ធតែមានច្បាប់ ទាំងការផឹកស៊ី លេងបៀ ឬអ្វីៗផ្សេងជាច្រើនទៀត ។ ជាការពិតណាស់ ការរួមភេទក៏មានច្បាប់ដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់របស់គូស្នេហ៍ ។ ម្យ៉ាងវិញទៀត បើសិនអ្នកស្រឡាញ់គ្នាខ្លាំង អ្នកគួរព្យាយាមពង្រឹងរឿងលើគ្រែ ដើម្បីធ្វើឱ្យដៃគូមានក្តីស្រឡាញ់ជ្រាលជ្រៅ ។
1. កុំបង្ខំ
ការបង្ខិតបង្ខំរឿងលើគ្រែនឹងធ្វើឱ្យគូស្នេហ៍ទាំង ២ គ្មានក្តីសុខដូចគ្នា ព្រោះសកម្មភាពរួមភេទត្រូវការពីភាគីទាំងសងខាង ។ ដូចនេះ ដៃគូទាំង ២ គួររើសពេលវេលាដែលសក្តិសម មិនជួបនឹងបញ្ហាអស់កម្លាំង ឈឺ ក្រៀមក្រំ មករដូវ...។
2. រក្សាអនាម័យខ្លួនប្រាណ
ការលាងសម្អាត ជាសកម្មភាពរៀបចំខ្លួនមុនពេលរួមភេទ ហើយវាមិនត្រឹមតែអាចកម្ចាត់ក្លិនខ្លួន និងការពារពីអារម្មណ៍គ្មានក្តីសុខប៉ុណ្ណោះទេ តែវាក៏អាចកាត់បន្ថយពីការឆ្លងមេរោគបាក់តេរីទៀតផង ។ អនាម័យមាត់ធ្មេញ និងក្លៀកជារឿងសំខាន់ ។ ជាពិសេស លើតំបន់ឯកជន ។
3. ជំនាញខាងថើប លេង និងស្ទាបអង្អែល
ថើប លេង និងស្ទាបអង្អែល ជាសកម្មភាពបង្កើនចំណង់ផ្លូវភេទ ។ បុរសៗងាយនឹងប្រតិកម្មពេលឃើញខ្លួនប្រាណ និងចង់សម្រុកចូល ។ ពេលស្ត្រីមានសម្រើប បើសិនខ្វះការថើប លេង និងស្ទាបអង្អែល បរបេរទ្វារមាសនឹងគ្មានជាតិសំណើម បណ្តាលឱ្យមានការឈឺចាប់ និងគ្មានក្តីសុខពេលរួមភេទ ។ ផ្ទុយទៅវិញ ការថើប លេង និងស្ទាបអង្អែលយូរពេកនឹងធ្វើឱ្យបុរសចាស់ឆាប់អសមត្ថភាពផ្លូវភេទ ឬបុរសក្មេងឆាប់បាញ់ទឹកកាម ៕




Post a Comment