រឿង០៩ដ៏អស្ចារ្យនឹងកើតឡើងនៅពេលអ្នកបរិភោគស្រស់ខ្ញីរៀងរាល់ថ្ងៃរយៈពេល០១ខែ

ខ្ញីគឺជារុក្ខជាតិ មានប្រជាប្រិយភាពដែលបានរកឃើញដំបូងក្នុងប្រទេសចិន តែនាពេល បច្ចុប្បន្ននេះវាមាននៅទូទាំងពិភពលោក។ ខ្ញីនេះជាទូទៅត្រូវបានគេប្រើជាគ្រឿងទេស មួយ។ ដោយសាររស់ជាតិឆ្ងាញ់របស់វា ខ្ញីត្រូវបានប្រើនៅក្នុងអាហារផ្សេងជាច្រើន ។ វាគឺជា គ្រឿងទេសដែលត្រូវបានប្រើនៅទូទាំងពិភពលោក នៅក្នុងបង្អែម អាហារ និងសូម្បីតែ ភេសជ្ជៈ ។
នៅក្នុងប្រទេសជាច្រើន វាត្រូវបានជាឱសថផងដែរ។ នេះគឺផលប្រយោជន៏ទាំង ៩ របស់ខ្ញីចំពោះរាងកាយរបស់មនុស្ស ៖

១. ប្រយុទ្ធប្រឆាំងនឹងកោសិកាមហារីក
២. បន្ថយការរលាក
៣. រំញោចចរាចរឈាម
៤. បញ្ឈប់ការចាល់អាស៊ីត
៥. ជួយដល់ការរំលាយអាហារ និងបញ្ឈប់ការហើមពោះ
៦. ជួយបំបាត់ការឈឺក្បាល
៧. សម្រាលនូវជំងឺក្អកឬឈឺក
៨. ជួយបំបាត់ការឈឺធ្មេញ
៩. ការពារការឈឺចាប់នៅពេលព្រឹក
អត្ថប្រយោជន៍ផ្សេងទៀតនៃខ្ញី ៖
– អាចការពារការក្អួត និងចង្អោរបន្ទាប់ពីការវះកាត់ដោយទំពារខ្ញីមួយដុំ។
-ទំពារ ខ្ញីមួយដុំមុនពេលញ៉ាំអាហារជួយការ រំលាយអាហារ និងជួយអោយមានចំណង់ អាហារ ។
-ប្រសិនបើអ្នកកំពុងឈឺសាច់ដុំ លាយខ្ញីជាមួយរមៀតហើយបិតលើកន្លែងឈឺ យ៉ាង ហោចណាស់ពីរដងក្នុងមួយថ្ងៃ។

-ផឹក ទឹកខ្ញីមួយពែងរាល់ព្រឹក ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាម ៕

No comments